យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការមូលដ្ឋានស្រុកកំរៀង បានចុះបង្ក្រាបករណី ឆបោក និងនាំចេញមិនស្របច្បាប់សម្រាប់ឆ្លងដែន និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហូវ សារិទី្ធភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិរោគ ឃុំស្ពាន់ស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ តាមបណ្តឹងរបស់ពលក ចំនួន ០៨ នាក់ ។
ពលករ បានអះអាងថា ជនសង្ស័យខាងលើ បានឆបោកយកប្រាក់ពីពួកគាត់សរុបអស់ទឹកប្រាក់ចំនួន ៣២,៦០០ បាត ដើម្បីធ្វើឯកសារឲ្យពួកគាត់ឆ្លងដែនទៅចូលថៃ។ ប៉ុន្តែពេលពួកគាត់ឆ្លងដែនចូលទឹកដីថៃ តម្រួតមិនអនុញ្ញាតឲ្យចូលឡើយ ព្រោះឯកសារពួកគាត់ជាឯកសារក្លែងក្លាយ ។
វត្ថុតាងដកហូតរួមមាន ៖
១-ឯកសារក្លែងក្លាយសំរាប់ពលករឆ្លងដែនចំនួន១៦១សន្លឹក
២-លិខិតឆ្លងដែន១៦ក្បាល
៣-ម៉ាស់ពណ៌ ខៀវ ចំនួន ០១
៤-ប្រាក់បាត ចំនួន ៤២,២០០ បាត
៥-ប្រាក់រៀល ៧០,០០០ រៀល
៦-រថយន្ត Lexus RX 350 ពណ៌ ស ភ្នំពេញ 2BN-2852
៧-ទូរស័ព្ទដៃ ០២គ្រឿង
៨-កាតស៊ីជំពូចំនួន០៧តាត
៩-កាតពណ៍សចេញដោយស្ថានទូតខ្មែរចំនួន០១កាត
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងចាត់ការតាមនីតិវិធី ៕