មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​កំរៀង បាន​ចុះ​បង្ក្រាប​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក នាំ​ពលករ​ឆ្លងដែន​មិន​ស្របច្បាប់​

​យោងតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង នៅវេលា​ម៉ោង​១៥:០០​នាទី ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ​២០២៣ ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការ​មូលដ្ឋាន​ស្រុក​កំរៀង បាន​ចុះ​បង្ក្រាប​ករណី ឆបោក និង​នាំចេញ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន និង​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហូ​វ សារិទី្ធ​ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​រោគ ឃុំ​ស្ពាន់​ស្រែង ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ តាម​បណ្តឹង​របស់​ពលក ចំនួន ០៨ នាក់ ។​

​ពលករ បាន​អះអាង​ថា ជនសង្ស័យ​ខាងលើ បាន​ឆបោក​យក​ប្រាក់​ពី​ពួកគាត់​សរុប​អស់​ទឹកប្រាក់​ចំនួន ៣២,៦០០ បាត ដើម្បី​ធ្វើ​ឯកសារ​ឲ្យ​ពួកគាត់​ឆ្លងដែន​ទៅ​ចូល​ថៃ​។ ប៉ុន្តែ​ពេល​ពួកគាត់​ឆ្លងដែន​ចូល​ទឹកដី​ថៃ តម្រួត​មិន​អនុញ្ញាតឲ្យ​ចូល​ឡើយ ព្រោះ​ឯកសារ​ពួកគាត់​ជា​ឯកសារ​ក្លែងក្លាយ ។​

​វត្ថុតាង​ដកហូត​រួមមាន ៖
១-​ឯកសារ​ក្លែងក្លាយ​សំរាប់​ពលករ​ឆ្លងដែន​ចំនួន​១៦១​សន្លឹក​
២-​លិខិតឆ្លងដែន​១៦​ក្បាល​
៣-​ម៉ាស់​ពណ៌ ខៀវ ចំនួន ០១
៤-​ប្រាក់​បាត ចំនួន ៤២,២០០ បាត​
៥-​ប្រាក់រៀល ៧០,០០០ រៀល​
៦-​រថយន្ត Lexus RX 350 ពណ៌ ស ភ្នំពេញ 2BN-2852
៧-​ទូរស័ព្ទដៃ ០២​គ្រឿង​
៨-​កាត​ស៊ី​ជំ​ពូ​ចំនួន​០៧​តាត​
៩-​កា​តព​ណ៍ស​ចេញ​ដោយ​ស្ថានទូត​ខ្មែរ​ចំនួន​០១​កាត​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កំពុង​ចាត់ការ​តាម​នីតិវិធី ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *