ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយថ្ងៃអង្គារ៍ ទី២២ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030

ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣​ នៅបន្ទប់ប្រជុំលេខ៣សាលាខេត្ត​ ឯកឧត្តម ប្រាក់ សោភ័ណ​ អភិបាលខេត្តស្តីទី​ បានជួបសម្តែងការគួរសម​ជាមួយ​ ឯកឧត្តម​ Patrick Murphy​ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា​ និងប្រតិភូ​ ដោយមានការអញ្ជេីញចូលរួមពីលោក​ នាយករដ្ឋបាលសាលាខេត្ត​ លោក​ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ​ និងសហប្រតិបត្តិការអន្តរជាតិ​ លោក​ នាយកទីចាត់ការផែនការ​ និងវិនិយោគខេត្ត​ ព្រមទាំងអ្នកពាក់ព័ន្ធនានា។

ឯកឧត្តម​ អភិបាលខេត្តស្តីទី​ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ​ និងអបអរសាទរចំពោះវត្តមាន​ ឯកឧត្តម​ ឯកអគ្គរដ្ឋទូត​ ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​ ក៏ដូចប្រជាជនអាមេរិក ដែលបាន និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសចកម្ពុជា ក៏ដូចជាខេត្តសៀមរាបផ្ទាល់លើវិស័យមួយចំនួនដូចជា​ វិស័យសេដ្ឋកិច្ច អប់រំ​ វប្បធម៌ និងការជួសជុលប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ។ល។

ក្នុងនោះដែរ ឯកឧត្តម​ អភិបាលខេត្តស្តីទី​ ក៏បានបញ្ជាក់អំពីផលប៉ះពាល់នានាដោយសារ Covid-19 ហេីយខេត្តក៏មានផែនការស្តារ និងអភិវឌ្ឍខេត្តសៀមរាបដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ ការសាងសង់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ការកសាងអាកាសយានដ្ឋាថ្មី ផែនការអភិវឌ្ឍវិស័យកសិកម្ម និងទេសចរណ៍ជាដើម។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម​ អភិបាលខេត្តស្តីទី និងប្តេជ្ញាបន្តជួយគាំទ្រដល់ការអភិវឌ្ឍខេត្តសៀមរាបតាមរយៈវិស័យទេសចរណ៍ ជាពិសេគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែប្រសើរឡើងថែមទៀត៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *