ធ្វើបានតាមចិត្តឈ្មួញឈ្មោះ សន វ៉ាន់នី ភេទស្រី និងម្នាក់ទៀតឈ្មោះ តាម៉ុង ភេទប្រុស សម្រុកប្រើឧបករណ៍ឈ្នាងអូសលៀស ដោយកម្លាំងម៉ាស៊ីនអូសខ្នាត់យក្ស អូសនិងយ៉ាំងកាវលៀសយ៉ាងអានាធិបតេយ្យលើផ្ទៃបឹងទន្លេសាប ជុំនាញមានសមត្ថកិច្ចបានសើមមាត់សើមករ…! ចេញផ្សាយថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តពោធិ៍សាត់ ÷ យោងតាមសេចក្ដីរាយការណ៍បាន អះអាងថា លៀសត្រូវបានគេនេសាទ ដោយប្រើប្រាស់កម្លាំងទូកបាឡាឈើម៉ាស៊ីនខ្នាតយក្ស អូស ឬកាវ កកូពេញផ្ទៃទឹកបឹងទន្លេសាប ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ ជីវ:ចម្រុះ ពពួកប្លុងតុង អេកូឡូស៊ី ដែលជាពពួកចំណីត្រី និងជាប្រភពត្រីពងកូនក្រោមទឹកដ៏មានសារៈសំខាន់ នារដូវបិតនេសាទ ស្ថិតនៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ឈ្មួញទាំង២នាក់ខាងលើកំពុងតែបញ្ជាទិញលៀស ដោយមានឈ្មួញជនជាតិវៀតណាម ផ្ដល់លុយនៅពីក្រោយ ដឹកលៀសចេញតាមរយ:ទូកបាឡាឈើធំៗ និងបន្តដឹកតាមរថយន្តយីឌុបខ្នាតយក្ស ជាច្រើនគ្រឿង (ដឹកចេញអត់មានច្បាប់អនុញ្ញាត) គឺដឹកចេញពីឃុំកំពង់ហ្លួង ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ យកទៅលក់នៅប្រទេសវៀតណាម។

ជាក់ស្ដែងនៅវេលាម៉ោង៦ និង៣៧ នាទីល្ងាចថ្ងៃទី៣ និងនៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃ៥ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមអ្នកយកព័ត៌មានយើងបានបន្ត សង្កេតឃើញមានទូកបាឡាឈើម៉ាស៊ីនខ្នាតយក្ស ដឹកជញ្ជូនលៀស មកសាងឡើងរថយន្តកង៦នៅចំណុចនិយាមកា 48P 414013 1390146 ស្ថិតនៅក្នុងឃុំកំពង់ហ្លូង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តើករណីនេះជាភាពកំសោយរបស់លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ឬជាការបើកភ្លើងខៀវដើម្បីទទួលយកសំណូកសើមមាត់សើមក.?និងលោក ភិន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលកំពង់ហ្លួង នឹងលោក ភ៊ុំ វិមល នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ កំពុងធ្វើអ្វី.?

ខណ:សេចក្ដីរាយការណ៍ខាងលើបន្តថា គេមិនដែលឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ឬអាជ្ញាធរថ្នាក់ណាមួយចេញមុខ មកធ្វើការទប់ស្កាត់ និងចុះបង្ក្រាបនោះឡើយ បើសមត្ថកិច្ចចុះបង្ក្រាបមកម្ដងម្កាល គឺគ្រាន់តែចុះមកនាំគ្នាថតស៊ែហ្វី ស្ងាត់ៗ ហើយក៏ត្រឡប់ថយក្រោយវិញអស់។

ប្រការទាំងនេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ត្រីជំនាញរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តពោធិ៍សាត់ កំពុងតែត្រូវប៉ាន់ បើកភ្លើងខៀវ និងត្រូវថ្នាំសណ្តុំសើមមាត់ សើមករ បណ្ដោយអោយឈ្មួញដឹកជញ្ជូន លៀសបានយ៉ាងអនាធិបតេយ្យ ហើយធ្វើជាមិនដឹងមិនលឺទៅវិញ។

បើទោះបីកានេសាទកាវលៀស និងការដឹកជញ្ជូន លៀសមិនមែនជាបទល្មើសថ្នាក់ឧក្រិដ្ឋ ឬជាបទល្មើសថ្នាក់មជ្ឈឹមនោះទេ.!
តែជាបទល្មើសពហុ.! យោងច្បាប់រដ្ឋបាលជលផលមាត្រា៩៤ ត្រូវទទួលពិន័យអន្តរការពីររដ្ឋបាលជលផលជាប្រាក់ពីមួយ(១)ដងទៅពីរ(២)ដង លើតម្លៃទីផ្សារនៃវត្ថុតាងពិតប្រាកដ ឯវត្ថុតាង ទាំងអស់ត្រូវប្រគល់ឲ្យសាមីជនវិញ ។
ប៉ុន្តែចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម:
-ចំណុច.១ នេសាទដោយអួនអូសគូ ឬអួនហ៊ុំរួមផ្សំភ្លើងធ្វើឱ្យត្រី ឬវារីសសត្វកុំ។
-ចំណុច.២ នេសាទដោយឧបករណ៍ ម៉ាញ់ នាម ជន មងក្រឡុក មងអូស ឈ្នាងអូសលៀស ឬខ្ចៅនៅទឹកសាប និងឈ្នាងអូសក្រែងឈាម នៅតំបន់ឆ្នេរសមុទ្រដែលអូស ឬរុញដោយកម្លាំងម៉ាស៊ីន ដោយគ្មានការអនុញ្ញាត។
-ចំណុច.៣ នេសាទដោយប្រើឧបករណ៍ដាយចាប់ត្រី ឬដាយចាប់បង្កងខុសទីតាំងកំណត់របស់ឡូដាយចាប់ត្រី ឬដាយចាប់បង្កង។
-ចំណុច.៤ នេសាទដោយអួនអូស ឬឈ្នាងអូសត្រាំក្រឡាហូលនៅក្រៅតំបន់អនុញ្ញាតឱ្យធ្វើការនេសាទ។
-ចំណុច.៥ ប្រើនាវានេសាទបរទេសដើម្បីធ្វើអាជីវកម្មនេសាទ ក្នុងដែននេសាទសមុទ្រកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
-ចំណុច.៦ ប្រើនាវានេសាទបរទេសដើម្បីធ្វើអាជីវកម្មនេសាទនៅក្នុងដែននេសាទសមុទ្រកម្ពុជាគ្មានលិខិតអនុញ្ញាត។
-ចំណុច.៧ ចាប់ លក់ ទិញ ធ្វើសន្និធិនិងដឹកជញ្ជូនកូន ឬពងត្រី និងកូន ឬពងវារីសត្វផ្សេងទៀតដោយគ្មានលិខិតអនុញ្ញាត។
-ចំណុច.៨ ផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុកឧបករណ៍នេសាទ អួនអូសគូ។
-ចំណុច.៩ មិនគោរពតាមផែនការគ្រប់គ្រង និងផែនការប្រមូលផលិតផលជលផលប្រចាំឆ្នាំ។
ជនណាប្រព្រឹត្តបទល្មើសជលផលចំណុចទី១ ចំណុចទី២ ចំណុចទី៣ ចំណុចទី៤ ចំណុចទី៥ និងចំណុចទី៦ នៅពេលយប់ត្រូវទទួលការ ពិន័យអន្តរការពីរដ្ឋបាលជលផលទ្វេដងនៃប្រាក់ពិន័យក្នុងកថាខណ្ឌទី១ នៃមាត្រានេះ ហើយវត្ថុតាង ពិតប្រាកដទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។

ប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារអំពាវនាវស្នើសុំ ដល់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសសូមគោរពស្នើសុំឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់
មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលាផងទាន៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *