អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ! ចេញផ្សាយថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030

រាជធានីភ្នំពេញ ÷ នាព្រឹក ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *