លោក លី ម៉ាត់ អនុប្រធាន​ទី ១ សមាគមន៍​ថ្នាល​យុវជន​កម្ពុជា (​ស​យក​) សាខា​ខេត្ត​កំពង់ឆ្នាំង នាំយក​អំណោយ​ទៅជូន​លោកយាយ យី សុន អាយុ​៨១​ឆ្នាំ ដែលមាន​ជីវភាព​ខ្វះខាត ក្នុង ភូមិពានី ឃុំ​ពានី ស្រុក​កំពង់ត្រឡាច​

​កំពង់ត្រឡាច ៖ នៅ​ថ្ងៃ​អាទិត្យ ១៣​រោច ខែផល្គុន​ឆ្នាំខាល​ចត្វា​ស័ក​ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០២៣ លោក​លី ម៉ាត់​អនុប្រធាន​ទី ១ សមាគមន៍​ថ្នាល​យុវជន​កម្ពុជា​(​ស​យក​) សាខា​ខេត្ត​កំពង់ឆ្នាំង​តំណាងឲ្យ លោក​យ៉ែម លក្ខិណា​ប្រធាន​ប្រតិបត្តិ​(​ស​យក​)​ខេត្ត​កំពង់ឆ្នាំង​និង ឯកឧត្តម ម៉ៅ ផល្លា ប្រធាន​ប្រតិបត្តិ​ស្នាក់ការ​កណ្ដាល​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ផេង គឹម​ស្រ៊ុន ប្រធានកិត្តិយស​មាគ​ម​ន៍​ថ្នាល​យុវជន​កម្ពុជា​(​ស​យក​)
​សហការ​ជាមួយ លោក យី រឹ​ម មេ​ភូមិពានី ឃុំ​ពានី​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​ចុះ​ទៅ​សួរសុខទុក្ខ និង​រួម​មាន​អំណោយ​ទៅជូន​លោកយាយ យី សុន ភេទ​ស្រី អាយុ​៨១​ឆ្នាំ រស់នៅ​ជាមួយ​កូន ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង ភូមិពានី ឃុំ​ពានី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។​

​ចូលរួម​ក្នុង​ពិធី​នេះ រួមមាន ១-​លោក ហុង រដ្ឋា ទីប្រឹក្សា​ថ្នាល​យុវជន​កម្ពុជា​(​ស​យក​)​ខេត្ត​កំពង់ឆ្នាំង​
២-​លោក​សុះ សុ​ប​អ៉ីប្រធាន​ប្រតប​ត្តិ​(​ស​យក​)​អនុសាខា​ស្រុក​កំពង់ត្រឡាច ៣-​លោក ប៉ុន ធា ប្រធាន​ប្រតិបត្តិ​(​ស​យក​)
​អនុ​ឃុំ​ពានី​នឹង​អនុប្រធាន​ចំនួន​បី​ទៀត ៤-​លោក​លី​.​សា​លីន​អនុប្រធាន​(​ស​យក​) អនុសាខា​ឃុំ​អូ​ឬ​ស្សី ៥-​លោក លី ចំណាន ជា​សមាជិក ។​

​អំណោយ ដែល​ក្រុមការងារ​ថ្នាល​យុវជន​កម្ពុជា (​ស​យក​) សាខា​កំពង់ឆ្នាំង ដែល​ឧបត្ថម្ភ ជូន​ដល់​លោកយាយ យី សុន​
​រួមមាន ៖
១-​មី​១​កេស​ធំ​
២-​ទឹក​ផ្លែឈើ​១​កេស​ធំ​
៤-​ទឹកដោះគោឆៅ​១​យួ​
៥-​ត្រីខ​១​យួ​នឹង​ថវិកា ១០ ម៉ឺន​រៀល​

​ក្នុងនោះ សប្បុរសជន ដែល​ឧបត្ថម្ភ រួមមាន ៖
១-​លោក លី​.​ម៉ា តើ​អនុប្រធាន ស​យក ខេត្ត​កំពង់ឆ្នាំង​ថវិការ​ចំនួន​៥០០០០​រៀល​
២-​លោក ហុង រដ្ឋា​ទីប្រឹក្សា ស​យក ខេត្ត មី ១ កេស ទឹក​ផ្លែឈើ ១ កេស ត្រីខ ១២ កំប៉ុង និង​ទឹកដោះគោឆៅ​២៤​កំ​ប៉ុ​
៣-​លី ចំណាន​ជា​សមាជិក​ថវិការ​ចំនួន​៥០០០០​រៀល ។​

​លោក លី ម៉ាត់ បាន​មានប្រសាសន៍ប្រាប់​លោក​យាយ​ថា ក្រោយពី​បាន​ទទួលដំណឹង​ថា លោកយាយ យី សុន មាន​ជំងឺ​ភ្លាម លោក​ក៏​បាន​ជូនដំណឹង​ដល់ ឯកឧត្តម ម៉ៅ ផល្លា ប្រធាន​ប្រតិបត្តិ​ស្នាក់ការ​កណ្ដាល ហើយ​លោក​បាន​បញ្ជា​ឲ្យ ចុះ​ត្រួតពិនិត្យ​តាម​ការជាក់ស្ដែង ។​

​លោក​បាន​បន្តទៀតថា សូម​លោកយាយ​ទុក្ខ​ចិត្ត​លើ​គណ​:​បក្ស​ប្រជាជន​កម្ពុជា ចុះ​ដែល​មាន​សម្ដេច​តេជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា​មិន​រត់​ចោល​ប្រពល​រដ្ន​ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​នឹង​អត់​អាហារ​ឡើយ​ដូច្នេះ សូម​បងប្អូន​ដែល​វត្តមាន​នៅ​ទីនេះ សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា ហើយ បន្ត​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តវេន​នាពេល​អនាគត មិន​ប្ដូរ​ដាច់ខាត​។​

​ក្រោយពេល​ស្ដាប់​ចប់​ប្រសាសន៍ លោក លី ម៉ាត់ ចប់​កូនប្រុស ព្រមទាំង​កូនស្រី​សំ​ចូល​ជា​សមាជិក​សមាគម​ថ្នាល​យុវជន​កម្ពុជា (​ស​យក​) ដើម្បី​សងគុណ​សម្ដេច​ពុក និង​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​មួយ​ជិវិត​ឡើយ ។​

​សូម​មាន​សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ និង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕
​រូបភាព​: លី ចំណាន​

 

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *