លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការនគរបាល ក្រុង​ប៉ោយប៉ែត និង​លោកស្រី នាវ ថា​និត នាំយក​អំណោយ​ដ៏​ថ្លៃថ្លា មាន​គ្រឿងឧបភោគ បរិភោគ និង ថវិការ​ផ្ទាល់ខ្លួន ទៅ​ចែកជូន​ដល់ លោកយាយ លោកតា ចា​ស ព្រឹទ្ធាចារ្យ ចំនួន ៣០​គ្រួសារ រស់​នៅក្នុង​ស្រុក​អូរជ្រៅ​

​ខេត្ដ​បន្ទាយមានជ័យ​៖ ព្រឹក​ថ្ងៃ​សុក្រ ១​រោច ខែ មិគសិ​រ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី ៩ ខែ​ធ្នូ ឆ្នាំ ២០២២ វេលា​ម៉ោង ១០ និង ០០​នាទី លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការនគរបាល ក្រុង​ប៉ោយប៉ែត និង លោកស្រី នាវ ថា​និត ព្រមទាំង​បុត្រ និង សហការី បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា មាន​គ្រឿងឧបភោគ បរិភោគ និង ថវិការ​ផ្ទាល់ខ្លួន ទៅ​ចែកជូន លោកយាយ លោកតា ចា​ស ព្រឹទ្ធាចារ្យ ចំនួន ៣០​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត រស់នៅក្នុង ភូមិ តា​ផោក ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

​ដែល​មាន​ការចូលរួម​ពី លោក អ៊ុច សារី លោក អ៊ុច មករា មេឃុំ​ចង្ហា លោកស្រី ធុល ស្រី​ទូច ,​លោក ឌី កង ,​លោក មាឃ សុវណ្ណ ក្រុមប្រឹក្សា ឃុំ​,​លោកស្រី អ៊ុំ ចន្នី​កា ស្មៀនឃុំ​,​លោក ព្រិ​ន្ទ​.​ឯក សាន់ សុធា​រ៉ា នាយរង​ប៉ុស្តិ៍​ចង្ហា​, ដែល​ក្នុង​០១​គ្រួសារ​ទទួលបាន​មាន​ដូចខាងក្រោម​៖
១-​អង្ករ​ចំនួន ២៥ គីឡូក្រាម
២-​មី ចំនួន ០១ កេះ​តូច​
៣-​ទឹកត្រី​ចំនួន ០១​យួរ​
៤-​ទឹក​ស៊ី​អ៉ីវ ០១ យួរ​
៥-​ប្រេង​សណ្តែក ២​លី​ត ចំនួន​០១​ដប​
៦-​ប៊ីចេង ១​គីឡូក្រាម​
៧-​ខ្ទឹម​ស ១​គីឡូក្រាម​
៨-​ស្កសរ ១​គីឡូក្រាម​
៩-​អំបិល ១​គីឡូក្រាម​
១០-​ទឹក​សុទ្ធ ចំនួន ២​យួរ
១១-​ថវិការ ចំនួន ៥​ម៉ឺន​រៀល​ក្នុង​១​គ្រួសារ​
​និង ឧបត្ថម​បន្ថែម​ជូន​:
១-​លោក មេឃុំ​ចង្ហា បានទទួល ថវិការ ៥០០​ដុល្លា​
២-​ក្រុម​ព្រឹក្សា ៦​នាក់ សរុប ៣០ ម៉ឺន​រៀល​
៣-​នគរបាល​ប៉ុស្តិ៍ ២​នាក់ សរុប ១០ ម៉ឺន​រៀល​
៤-​ប្រជា​ការពារ​៤​នាក់​សរុប ២០ ម៉ឺន​រៀល​
៥-​មេភូមិ ២​នាក់ សរុប ១០ ម៉ឺន​រៀល​
៦-​ចាស់ព្រឹទ្ធាចារ្យ​៥​នាក់​ទៀត សរុប​ចំនួន ៣១​ម៉ឺន​រៀល​
​សរុប​ថវិការ​ចំណាយ​ទាំងអស់ ចំនួន ១២ លាន​រៀល កម្មវិធី​ត្រូវបាន​បញ្ចប់​នៅ​ម៉ោង ១០​និង ៣០​នាទី​ថ្ងៃ​ខែ​ដដែល ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *