​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី​ចិន​

នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ជាំ​ង ជឺ​មីន (Jiang Zemin) ​អតីត​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ ប្រព្រឹត្តទៅ​នៅ​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា​។​

​ស្ថិត​ក្នុង​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រគល់​ជូន​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នូវ​សារលិខិត​រំលែក​មរណទុក្ខ​របស់​សម្តេច​ចំពោះ ឯកឧត្តម ជាំ​ង ជឺ​មីន (Jiang Zemin) អតីត​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​រាជរដ្ឋាភិបាល​កម្ពុជា សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ឯកឧត្តម ជាំ​ង ជឺ​មីន បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *