លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រៀម​ប្រារព្ធ​ពិធី​ជួប​សំណេះសំណាល និង ពិសារ​បាយ​សាមគ្គី​ជាមួយ មន្ត្រីនគរបាល​ចូលនិវត្តន៍ ជាង​៦០០​នាក់​

នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ ដល់​កងកម្លាំង ស្តី​ពី​កា​ត្រៀម​ប្រារព្ធ ពិធី​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​នគរបាល​ចូលនិវត្តន៍ ជាង​៦០០​នាក់ នៅ​ចុងឆ្នាំ​២០២២​ឆាប់ៗ​ខាងមុខនេះ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​ទាំងអស់ -​លោក លោកស្រី វរ​សេនីយ៍ នាយ​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន​ លោក​វរសេនីយ៍ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ទាំង​៩ -​លោក​វរសេនីយ៍ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកំណត់​ការធ្វើ​ពិធី​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​នគរបាល​ចូលនិវត្តន៍ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។ ទន្ទឹម​គ្នា​នោះ​ក៏​មាន​ការ​ចែក​អំណោយ និង​ពិសា​របាយ​សាមគ្គី​ផងដែរ​៕​ ​

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *