តើអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ត្រូវចៀសវាងអ្វីខ្លះ?

ញផ្សាយ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥

ក្ររសួងព័ត៌មាន បានប្រកាសដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងបន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ និងជាផ្នែកមួយសម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងការពារសុវត្ថិភាពអ្នកសារព័ត៌មាន។ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នេះ ក៏បានចែងអំពីសកម្មភាពមួយចំនួនរបស់អ្នកសារព័ត៌មាន ដែលត្រូវជៀសវាង។

១.តាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងជំពូកទី២ ផ្នែកទី៤ ស្តីពីអំពីគណនេយ្យភាពសង្គម នៅក្នុងចំណុចទី១៣ បានចែងថា បុគ្គល ឬអ្នកគ្រប់គ្រងអង្គភាព ដែលអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវចៀសវាងការផ្សាយណាដែល

២. បំផុស ញុះញង់ ឬគាំទ្រព័ត៌មាន ដែលញុះញង់ឱ្យមានការរើសអើង និងការស្អប់ខ្ពើមលើជាតិសាសន៍ ពណ៌សម្បុរ ឋានៈក្នុងសង្គម ឬនិន្នាការនយោបាយជាដើម។

២. ញុះញង់ឱ្យមានការប្រព្រឹត្តអំពើល្មើសច្បាប់ ឬអំពើដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ ធ្នាប់សាធារណៈ សុខដុមនីយកម្មសាសនា ប្រពៃណីទំនៀមទម្លាប់ល្អសង្គមជាតិ និងសិទ្ធិអ្នកដទៃ។

៣. ផ្សព្វផ្សាយប៉ះពាល់ដល់អធិបតេយ្យជាតិ បូរណភាពដែនដី ឬទំនាក់ទំនងជាមួយប្រទេសដទៃ ។

៤. ចុះផ្សាយរូបភាពកុមារ ដោយមិនមានការអនុញ្ញាតពីអាណាព្យាបាល ឬរូបភាព សំឡេង សន្ទនា ឬវីដេអូ ដែលអាចប៉ះពាល់ដល់កិត្តិយស ឬសេចក្ដីថ្លៃថ្នូរបស់បុគ្គល ឬសង្គមជាតិ។

៥. ចុះផ្សាយព័ត៌មាន ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់ជាតិ ជាអាទិ៍ រូបភាព ឬវីដេអូ ឬប្រលោមលោកអាសអាភាស ជាដើម។

ចុះផ្សាយព័ត៌មាន ដែលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ជាអាទិ៍ រូប/ វីដេអូសកម្មភាព អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលអាចបង្កជាភាពតក់ស្លុត ឬបញ្ហាសតិអារម្មណ៍ដល់សាធារណជន ។

៦. ឆ្លៀតឱកាស កេងចំណេញលើភាពទន់ខ្សោយ ភាពងាយរងគ្រោះ អសមត្ថភាពផ្លូវចិត្តឬរាងកាយ របស់បុគ្គលណាម្នាក់ ឬក្រុមណាមួយ ដើម្បីផ្សព្វផ្សាយប្រើពាក្យរិះគន់ ឬបន្ទុះបង្អាប់ប៉ះពាល់ដល់ជនមានពិការភាព តម្លៃស្រ្តីនិងកុមារ អ្នកជំងឺផ្លូវកាយនិងផ្លូវ ចិត្តជាដើម៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *