ឯកឧត្តម ហែម ប្រសើរ ប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សរាជធានី-ខេត្ត បានដឹកនាំក្រុមការងារយកថវិការមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៃភូមិភាគឦសាន្ត ចេញផ្សាយថ្ងៃអង្គារ៍ ទី២២ ខែតុលាឆ្នាំ២០២៤ ការិយាល័យនិពន្ធ 085572030=087572030 http://www.heromannews.com

ភ្នំពេញ÷ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម ប្រសើរ ជាប្រធានក្រុមការងារចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានដឹកនាំក្រុមការងារ យកថវិការមូលនិធិ របស់ក្រុមការងារ និងថវិកាមូលនិធិដែលជាអតីតសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ នៅតាមបណ្ដាខេត្ត មកពីគណបក្សភ្លើងទៀន

គណបក្ស កម្លាំងជាតិ និងអតីតគណបក្សសង្គ្រោះជាតិ ចំនួន ១១៣នាក់ ដែលបានចូលរួមថវិការមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធភូមិភាគឦសាន្ត សរុបទឹកប្រាក់ចំនួន ៨៦៦៨០០ រៀល ជូនដល់ខុទ្ទកាល័យ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា..

សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធភូមិភាគឦសាន្ត

 

ឯកឧត្តម  ហែម ប្រសើរ ប្រធានក្រុមការងារចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និងក្រុមការងារ  បានអំពាវនាវយ៉ាងទទូច  ក៏ដូចជាក្រុមយុវជន និងប្រជាពលរដ្ឋទាំងអស់ សូមឈរលើស្មារតីស្នេហាជាតិ ការពារសុខសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្ស ទោះស្ថិតក្នុងតម្លៃណាក៏ដោយ សន្តិភាព ដែលជាកត្តាសំខាន់បំផុត គ្មានសុខសន្តិភាពគឺគ្មានអ្វីទាំងអស់ ។

 

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *