ខេត្តពោធិ៍សាត់: នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង ៣០នាទីព្រឹក លោក អធិការស្រុកភ្នំក្រវាញមន្ត្រីមូលដ្ឋាន នឹង សមាគមសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ប្រចាំស្រុកភ្នំក្រវាញ
១.លោកលី សុខរិន
២ លោក ភួង ម៉ាប់
៣.លោក តួង រស្មី
ព្រមទាំងលោកមេភូមិអូរបាក់ត្រា ហៀ ញឹម ក្រុមការងាររួមគ្នាមនុស្សធម៌ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារះ នឹង ថវិការមួយចំនួន យកទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន០២គ្រួសារ ដែលមានជីវភាពទីទាល់ក្រខ្វៈខាត មានឈ្មោះដូចខាងក្រោម:
_ទី១.ឈ្មោះ លោក ញ៉ណ អុល ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចកូនខ្លែង ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទទួលបាន អង្ករចំនួន ២៥ គីឡូក្រាម មីចំនួន១កេះ អំបិលចំនួន១ថង់តូច សៀងចំនួន៦ដបតូច ស្កត្នោតចំនួន១កែវ នឹង ថវិការមានចំនួន១៥ម៉ឺនរៀលផងដែរ។
_ទី២.កុមារីឈ្មោះ ស៊ត ស្រីនាង អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៣ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទទួលបាន កង់ចំនួន១ មីចំនួន១កេះ អំបិលចំនួន១ថង់តូច សៀងចំនួន៦ដបតូច នឹង ថវិការ២ម៉ឺនរៀល។
ព្រមទាំងចាស់ៗចំនួន ២០នាក់ ក្នុង១នាក់ទទួលសារុងចំនួន១ និង ថវិការ១ម៉ឺនរៀលផងដែរ។
ទឹកចិត្តសប្បុរសធម៌ តែងតែជួយទុក្ខធុរៈ ប្រជាជនប្រជាពលរដ្ឋមូលដ្ឋានដែលរងទុក្ខលំបាក រងការខ្វះខាត ក្រគ្មានទីពឹង លោកអធិការស្រុកភ្នំក្រវ៉ាញ តាន់ គាររិទ្ធ និង សម្ព័ន្ធយុវជនសេនាមរតសន្តិភាព តែងតែធ្វើមនុស្សធម៌ និង ចិត្តធម៌ ជួយដល់ពួកគាត់ ដូចជាគ្រឿងបរិភោគ ឧបករណ៍សម្ភារៈប្រើប្រាស់ និង ថវិកាមួយចំនួនផងដែរ។
បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់សូមបួងសួង សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់ លោក តាន់ គាររិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ និង សមាគមសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ប្រចាំស្រុកភ្នំក្រវ៉ាញ លោក លី សុខរិន លោក ភួង ម៉ាប់ និង លោកមេភូមិអូរបាក់ត្រា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និង ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕