ឧត្តរមានជ័យ÷ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សាន់ សារូ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ តំណាង ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ គ្រឿងបំពាក់ និងមធ្យោបាយដឹកជញ្ជូន ដើម្បីត្រៀមចល័តអន្តរាគមន៍ចុះជួយប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ និងរងគ្រោះដោយខ្យល់កន្ត្រាក់ ព្រមទាំងគ្រោះមហន្តរាយផ្សេងៗទៀតឲ្យបានទាន់ពេលវេលា ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
លោកមេបញ្ជាការរង នាយសេនាធិការ ក៏បានកើនរំលឹកដល់មេបញ្ជាការគ្រប់បណ្តាកងឯកភាព និងយោធិនគ្រប់រូប ត្រូវត្រៀមលក្ខណៈរួចជាស្រេចគ្រប់ពេលវេលា និងមានសម្ភារៈ មធ្យោបាយគ្រប់គ្រាន់ សម្រាប់ធានាក្នុងពេលចល័តអន្តរាគមន៍បានទាន់ពេលវេលា តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យមានប្រសិទ្ធភាពខ្ពស់៕