ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់រ​បៀ​បរៀប​រយ​សម្រាប់​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃទី​០៥ ខែ​ធ្នូ

ស្វាយរៀង ៖ ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម​អភិបាលខេត្ត រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩ រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់រ​បៀ​បរៀប​រយ​សម្រាប់​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត​។​

​ដោយ​មាន​ការចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោកនាយក​ទីចាត់ការ​រដ្ឋបាល លោក​អភិបាលរង​ក្រុង​ស្វាយរៀង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​និង​មន្ត្រី​ជំនាញ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត អង្គភាព​អគ្គិសនី​ខេត្ត មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត នាយក នាយិកា វិទ្យាល័យ ហ៊ុន សែន ចេក វិទ្យាល័យ​ស្វាយរៀង សាលាបឋមសិក្សា​កន្ទុយ​វៃ សាលាបឋមសិក្សា​២​ធ្នូ សាលាបឋមសិក្សា​ព្រះសីហនុ សាលា​គរុកោសល្យ​ខេត្ត​៕

 

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *