លោកឧត្ដមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស

លោកឧត្ដមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស

 

បនបន្ទាយមានជ័៖នៅសាលប្រជុំ(ខ)ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្ងៃទី០១ខែធ្នូឆ្នាំ២០២៣នេះលោកឧត្ដមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងផែនការងារធនធានមនុស្សប្រជុំពង្រឹងអនុវត្តការងារប្រចាំថ្ងៃ ។

 

ពិធីនេះមានការចូលរួមពីលោកឧត្ដមសេនីយ៍វរសេនីយ៍ស្នងការងនិងលោកលោកស្រីវរសេនីយ៍ អនុសេនីយ៍នាយ នាយរង នាយផ្នែក ការិយាល័យទាំង៣ចំនុះផែន

ក្នុងកិច្ចប្រជុំនេះលោកឧត្ដមសេនីយ៍ទោ ស្នងការបានជំរុញដល់លោកស្នងការរងទទួលផែនពង្រឹងនិងគ្រប់គ្រងបញ្ជីវត្តមានប្រចាំថ្ងៃចាប់ពីរស្នងការរងដល់មន្ត្រីអោយបានល្អនិងការិយាល័យបុគ្គលិកត្រូវគ្រប់គ្រងការគោរពវិន័យរបស់កម្លាំងនគរបាលជាតិលេខ០០៦និងបង្កើតក្រុមការងារគ្រប់គ្រងរាល់ឯកសាររបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិបញ្ជូនមក.ការិយាល័យបណ្តុះបណ្តាលត្រូវរៀបចំផែនការបេីកវគ្គបណ្ដុះបណ្ដាលរៀនសូត្រនៅនិងកន្លែងនិងត្រៀមបន្តបេីកវគ្គបន្ថែមទៀតនិងគ្រប់គ្រងបញ្ជីឈ្មោះមន្ត្រីនគរបាលដែលបានឆ្លងវគ្គសិក្សាក្នុងនិងក្រៅប្រទេសការិយាល័យផ្សព្វផ្សាយអប់រំត្រូវតាមដានរាល់ព័ត៌មាននិងតាមគេហទំព័រនិងផ្សព្វផ្សាយពត៌មានរបស់កងកម្លាំងនគរបាលខេត្តដែរសម្រេចបាន ។

 

ជាចុងបញ្ចប់លោកឧត្ដមសេនីយ៍ទោស្នងការបានណែនាំដល់កងកម្លាំងនគរបាលក្នុងផែនធនធានមនុស្សត្រូវសាមគ្គីភាពផ្ទៃក្នុងនិងសហការជាមួយបណ្ដាអង្គភាពផ្សេងៗចំនុះស្នងការដ្ឋាននគរបាលខេត្តអោយបានស្អិតល្មួត៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *