បើទោះជារាយការណ៍ជូន អធិការស្រុកកណ្ដាលស្ទឹង មេប៉ុស្តិ៍អន្លង់រមៀត និង លោកមេប៉ុស្តិ៍ដើមឬស ប្រាប់ពីទីតាំងល្បែងស៊ីសងជល់មាន់អនឡាញយ៉ាងណាក៏ដោយក៏គ្មានអ្នកណាចេញមុខហ៊ានបង្រាបដែរ សង្ស័យជាប់ពាក់ព័ន្ធ ផលប្រយោជន៍ ទើបមិនហ៊ានបង្គ្រាប…!!! ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030 http://www.heromannews.com/2269.html

ខេត្តកណ្តាល ÷ សង្ស័យមានការពាក់ព័ន្ធ ផលប្រយោជន៍ទេទើប លោកអធិការស្រុកកណ្តាលស្ទឹង មេប៉ុស្តិ៍អន្លង់រមៀត និងមេប៉ុស្តិ៍ដើមឬស មិនហ៊ានបង្ក្រាប បទល្មើសកំពុងបើកល្បែងស៊ីសងមាន់អនឡាញ សង្ស័យដេកប្រមូលផល ពីទីតាំងលេងល្បែងស៊ីសងទាំងនោះហើយមើលទៅ….?

ទោះបីអង្គភាពយើងខ្ញុំ រាយការណ៍ជាច្រើនដង ប្រាប់ពីទីតាំង និងរូបភាពជាក់ស្ដែង យ៉ាងណាក៏ដោយ នៅតែគ្មានការបង្ក្រាប នៅឡើយទេ។

 

១.ទីតាំងលេងល្បែង នៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

២.ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

៣.ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ក

រណីកបទល្មើសបើកល្បែង ជល់មាន់ អនឡាញជាច្រើនកន្លែងក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រហែលមានជាប់ពាក់ព័ន្ធជាមួយសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ បើកលេងយ៉ាងគក្រឹកគគ្រេង ចំណែកអាជ្ញាធរសមត្ថកិច្ចមិនអើពើ ធ្វើការចុះបង្ក្រាបនោះឡើយ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាករណី បើកបន ល្បែងជល់មាន់អនឡាញបែបនេះគឺមានការពាក់ព័ន្ធជាមួយនឹង សមត្ថកិច្ចមូលដ្ឋាន ទើបមិនហ៊ានបង្រា្កប ទោះបីខាងអង្គភាពសារព័ត៌មាន បានផ្ញើរទីតាំងនិង រូបភាពកំពុងតែលេងពិតប្រាកដ ជូនលោកអធិការស្រុកកណ្ដាលស្ទឹង មេប៉ុស្តិ៍អន្លង់រមៀត និង លោកមេប៉ុស្តិ៍ដើមឬស យ៉ាងណាក៏ដោយខាងអង្គភាពសារព័ត៌មានរបស់យើងបានចុះទៅយកព័ត៌មានផ្ទាល់ និងបានផ្ដិតរូបភាពបើកលេងជាក់ស្ដែងជម្រាបជំរាបជូនទៅលោកអធិការស្រុកកណ្ដាលស្ទឹង មេប៉ុស្តិ៍អន្លង់រមៀត និងលោកមេប៉ុស្តិ៍ដើមឬស មិនមានចំណាត់ការអ្វីនោះឡើយទេ…

ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង ចាត់វិធានការ ដុះក្អែលមន្ត្រីអសកម្មដែលពាក់ព័ន្ធ និង ចាត់វិធានការបង្ក្រាបបទល្មើសមាន់អនឡាញខុសច្បាប់ នេះដើម្បីរក្សាបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព និង អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។ ស្របតាមប្រសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលមានប្រសាសន៍ថាអាណត្តិទី៧ យើងនឹងអាចប្រើពាក្យថាសង្គមយុត្តិធម៌បានច្រើនជាងមុន ប្រជាពលរដ្ឋសំណូមពរ សុំមេត្តាចាត់វិធានការចំពោះល្បែងមាន់អនឡាញនៅក្នុងភូមិសាស្ត្រខាងលើ ដែលជាទុក្ខកង្វល់របស់ពួកគាត់។

អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ជូនលោកអធិការ និងមេប៉ុស្តិ៍ សហការចូលរួម ដើម្បីទៅបង្ហាញទីតាំងដែលកំពុងតែបើកលេងនៅក្នុងភូមិសាស្ត្រខាងលើគ្រប់ពេលវេលា៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *