ខេត្តកំពង់ចាម : សង្ស័យមានការពាក់ព័ន្ធ ផលប្រយោជន៍ ទើបលោកអធិការស្រុកព្រៃឈរ និង ព្រមទាំងមេប៉ិ៍ស ឃុំជ្រៃវៀន មិនហ៊ានបង្ក្រាប បទល្មើសលេងល្បែង មាន់ជល់អនឡាញ ភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រីកដូចផ្សិត….
ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣
បទល្មើសបើកល្បែងសុីសងជល់មាន់ តាមប្រព័ន្ធអនឡាយ យ៉ាងគគ្រឹកគគ្រេង កន្លែងក្នុង ភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រហែលមានខ្សែធំហើយ បើកលេងយ៉ាងគក្រឹក គគ្រេង គ្មានអាជ្ញាធរសមត្ថកិច្ច អើពើចុះបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាករណី បទល្មើសបើកល្បែងសុីសង តាមប្រព័ន្ធអនឡាយ ក្រោម ស្លាកឡូតូ នេះគឺមានការពាក់ព័ន្ធជាមួយ នឹង មន្ត្រីមូលដ្ឋាន ទើបមិនហ៊ានបង្រា្កប ប្រហែលមានខ្សែធំហើយ ទោះបីខាងសារព័ត៌មានបានផ្ញើរទីតាំង និង រូបភាពកំពុងតែលេងពិតប្រាកដ ជូនលោកអធិការស្រុកព្រៃឈរ និង លោកមេបុិ៍សឃុំជ្រៃវៀន មិនមានចំណាត់ការអ្វីនោះឡើយ..
ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង ចាត់វិធានការ ដុះក្អែលមន្ត្រីអសកម្មដែលពាក់ព័ន្ធ និងចាត់វិធានការបង្ក្រាបបទល្មើស ទីតាំងលេងល្បែងជល់មាន់ តាមអនឡាញ ខុសច្បាប់ នេះដើម្បីរក្សាបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំ មានសុវត្ថិភាព និង អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្របតាមប្រសាសន៍របស់
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដែលមានប្រសាសន៍ថាអាណត្តិទី៧ យើងនឹងអាចប្រើពាក្យថាសង្គមយុត្តិធម៌បានច្រើនជាងមុន ប្រជាពលរដ្ឋសំណូមពរ សុំមេត្តាចាត់វិធានការចំពោះ ទីតាំងបើកលេងល្បែងជល់មាន់ តាមប្រព័ន្ធអនឡាយ នៅក្នុងភូមិសាស្ត្រខាងលើ ដែលជាទុក្ខកង្វល់របស់ពួកគាត់។
អង្គភាព គេហទំព័រ ហេរ៉ូម៉េនញូ សូមណូមពរ ដល់ ឯកឧត្ដមស្នងការ ខេត្តកំពង់ចាម និង អធិការស្រុកព្រៃឈរ ពិនិត្យមើលទីតាំងល្បែងសុីសង ជល់មាន់តាមអនឡាញ ខាងលើហើយ រួចចុះបង្ក្រាបផង សូមអរគុណ…!