ខេត្តតាកែវ : សង្ស័យមានការពាក់ព័ន្ធ ផលប្រយោជន៍ ទើប លោកស្នងការខេត្តតាកែវ និង ព្រមទាំងអធិការស្រុក មិនហ៊ានបង្ក្រាប បទល្មើសបើកល្បែងស៊ីសងមាន់អនឡាញនៅ ភូមិត្រពាំងទ្រា ឃុំវៀង ស្រុកសំរោង ខេត្តតាកែវ និង ស្រុកបាទី ខេត្តតាកែវ រីកដូចផ្សិត….
ថ្ងៃទី ១១ខែតុលា ឆ្នាំ២០២៣
បទល្មើសបើកល្បែង ជល់មាន់ អនឡាញជាច្រើនកន្លែងក្នុង ភូមិត្រពាំងទ្រា ឃុំវៀង ខេត្តតាកែវ និងស្រុកបាទី ខេត្តតាកែវ ប្រហែលមានខ្សែធំហើយ បើកលេងយ៉ាងគក្រឹក គគ្រេង គ្មានអាជ្ញាធរសមត្ថកិច្ច អើពើចុះបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាករណី បើកបន ល្បែងជល់មាន់អនឡាញនេះគឺមានការពាក់ព័ន្ធជាមួយនឹង មន្ត្រីមូលដ្ឋាន មិនហ៊ានបង្រា្កប ទោះបីខាងសារព័ត៌មានបានផ្ញើរទីតាំងនិងរូបភាពកំពុងតែលេងពិតប្រាកដ ជូនលោកស្នងការ និង អធិការស្រុក ក៏ដោយខាងអង្គភាពសារព័ត៌មានរបស់យើងបានចុះទៅយកព័ត៌មានផ្ទាល់និងបានផ្ដិតរូបភាពបើកលេងជាក់ស្ដែងជម្រាបជំរាបជូនទៅលោកស្នងការ និង អធិការស្រុកមិនមានចំណាត់ការអ្វីនោះឡើយ..
ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង ចាត់វិធានការ ដុះក្អែលមន្ត្រីអសកម្មដែលពាក់ព័ន្ធ និងចាត់វិធានការបង្ក្រាបបទល្មើសមាន់អនឡាញខុសច្បាប់ នេះដើម្បីរក្សាបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព និង អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។ ស្របតាមប្រសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលមានប្រសាសន៍ថាអាណត្តិទី៧ យើងនឹងអាចប្រើពាក្យថាសង្គមយុត្តិធម៌បានច្រើនជាងមុន ប្រជាពលរដ្ឋសំណូមពរ សុំមេត្តាចាត់វិធានការចំពោះល្បែងមាន់អនឡាញនៅក្នុងភូមិសាស្ត្រខាងលើ ដែលជាទុក្ខកង្វល់របស់ពួកគាត់។
អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីលោកស្នងការខេត្តតាកែវ និង សហការចូលរួម ដើម្បីទៅបង្ហាញទីតាំងដែលកំពុងតែបើកលេងនៅក្នុងភូមិសាស្ត្រខាងលើគ្រប់ពេលវេលា៕