បន្ទាយមានជ័យ ៖ កម្លាំងទាំងបីស្ថាប័នជាង៥០០នាក់បានចុះអន្តរាគមន៍ជួយប្រមូលផលស្រូវបានជាង២០ហិកតាដែលលិចលងដោយទឹកស្រុងពីផ្នែកខាងលើនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០៣ស្ថិតនៅខាងលិចប្រឡាយព្រេកភូមិ.ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖ជំនន់ទឹកធ្លាក់ផ្នែកខាងលើបានហូរស្រុងពីផ្នែកខាងលើបានជន់លិចស្រូវប្រជាកសិករនៅឃុំចំណោមនៅផ្នែកខាងលិចប្រឡាយព្រេក បានស្នើសុំកងកម្លាំងអន្តរាគមន៍ជួយប្រមូលផលស្រូវដែលកំពុងលិចលង់ជាង២០ហិកតា។
លោកបានបញ្ជាក់ថា៖ជាការយកចិត្តទុកដាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងទាំងបីស្ថាប័នចំនួន៥៤៨នាក់ក្នុងនោះមាន កម្លាំងនគរបាលចំនួន១៨៣នាក់ កងរាជអាវុធចំនួន៥៥នាក់ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត១១០នាក់ កម្លាំងកងពលតូចថ្មើជើងលេខ៥១ចំនួន២០០នាក់ និងមន្ត្រីរដ្ឋបាលស្រុកមង្គលបូរីនិងក្រុមយុវជន។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ទឹកដែលជនលិចស្រូវប្រជាកសិករនៅខាងលិចប្រឡាយព្រេកឃុំចំណោមនេះជាទឹកដែលស្រង់ផ្នែកខាងលើបានហូកមកជន់លិចស្រូវប្រជាកសិករដែលកំពុងប្រមូលផលមានចំនួន២១ហិកតាកាលពីថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបានប្រមូលបាន៥ហិកតានៅសល់១៦ហិកតាត្រូវបានប្រមូលផលនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ដោយកម្លាំងទាំងបីស្ថាប័នជាង៥០០នាក់ប្រមូលផលបានរួចរាល់ហើយថ្ងៃស្អែកនេះបន្តចុះប្រមូលផលបន្តទៀត។
ឯកឧត្តបានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យឆ្នាំ២០២៣នេះប្រជាកសិករបង្កបង្កើនផលស្រូវដើមរដូវរឺស្រូវមិនប្រកាន់រដូវបានជាង៧ម៉ឺនហិកតាហើយរហូតពេលនេះបានប្រមូលផលបានជាង៩០ភាគរយហើយនៅសល់១០ភាគរយទៀតដែលមិនបានប្រមូលផលហើយជាងស្តែងនៅឃុំចំណោមត្រូវបានជនលិចដោយទឹកស្រុងពីផ្នែកខាងលើបណ្តាលជន់លិចនិងអន្តរាគមន៍ជួយប្រមូលផល៕