ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ ចាត់​ក្រុមការងារ​នាំយក​អំណោយ​ជូន​ដល់​គ្រួសារ នាយចំណង់ នាង សុខ​បញ្ញា សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រពន្ធ​ទើបតែ​សម្រាលកូន​!

នា​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង លោកជំទាវ បាន​ចាត់​ក្រុមការងារ​នាំយក​អំណោយ​ជា​សម្ភារ​ចាំបាច់​ត្រៀម​ទុក​សម្រាប់​ទារក រួម​នឹង​ថវិកា និង​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ ជូន​ដល់​គ្រួសារ នាយចំណង់ នាង សុខ​បញ្ញា សមាជិក​វរៈ​សេនា​តូច កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រចាំការ​ការពារ​នៅ​អង្គភាព​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ដែល​មាន​ប្រពន្ធ​ទើបតែ​សម្រាលកូន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ឯកឧត្តម​និង​លោកជំទាវ និង សូម​គោរព​ជូនពរ​ឯកឧត្តម​និង​លោកជំទាវ សូម​ទទួលបាន​នូវ សុភមង្គល វិបុល​សុខ ជោគជ័យ​គ្រប់​ការងារ គ្រប់ពេលវេលា ព្រម​ជាមួយ​ពុទ្ធពរ​ទាំង​០៥​ប្រការ គឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *