ខេត្តបាត់ដំបង ÷ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើបទបង្ហាញរបស់ក្រុមជំនាញជប៉ុនស្ដីពីការរៀបចំទីតាំងចំណីផ្លូវនៅមុខកសិដ្ឋានស្រាវជ្រាវ និងបណ្ដុះបណ្ដាលអូរសណ្ដាស់ ដើម្បីស្ថាបនាជាជញ្ជីងថ្លឹងរថយន្ត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងឱ្យត្រូវតាមការកំណត់របស់ច្បាប់។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកប្រធានមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី ព្រមទាំងអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕