ខេត្តកណ្តាល ÷ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានរបស់យើងឲ្យដឹងថា ទីតាំងល្បែងមាន់ជល់អនឡាញ ស្ថិតនៅឃុំពុកឫស្សីស្រុកមុខកំពូល ខេត្តកណ្ដាល បើកលេងល្បែងយ៉ាងអាណាធិបតេយ្យ រីកដូចផ្សិត អង្គភាពយើងខ្ញុំបានចុះទៅផ្ដិតយករូបភាពបើកលេងល្បែងមាន់ជល់អនឡាញដល់ទីតាំងផ្ទាល់រួចរាល់អស់ហើយនិង បានធ្វើសេចក្តីរាយការណ៍អំពីទីតាំងល្បែងជូនទៅលោកមេប៉ុស្តិ៍និងលោកអធិការរួចរាល់ដែរ ប៉ុន្តែដូចជាមិនឃើញលោកនាយប៉ុសិ៍និងអធិការស្រុកមុខកំពូលចុះទៅបង្ក្រាបទីតាំងល្បែងនៅក្នុងភូមិសាស្ត្រខាងលើនោះទេ។
ហេតុដូច្នេះហើយប្រជាពលរដ្ឋដាក់ការសង្ស័យថាការបើកល្បែងមាន់ជល់អនឡាញនៅក្នុងស្រុកមុខកំពូលអាចមានការពាក់ព័ន្ធផលប្រយោជន៍របស់លោកអធិការឬយ៉ាងណា?បានជាមិនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋបានសំណូមពរឲ្យអង្គភាពរបស់យើងខ្ញុំចុះផ្សាយដើម្បីរាយការណ៍ជូនទៅថ្នាក់ដឹកនាំជាពិសេសឯកឧត្តមអភិបាលខេត្តនិងលោកស្នងការខេត្តកណ្ដាល ដើម្បីមានវិធានការទប់ស្កាត់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានខាងលើដើម្បីអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាព៧ចំណុចរបស់រាជរដ្ឋាភិបាលនិងជៀសវាងការប្រើអំពើហិង្សាក្នុងគ្រួសារលួចឆក់ប្លន់។ល។និង។ល៕