ខេត្តបាត់ដំបង៖ ក្រោយការសាកសួរសមត្ថកិច្ចបានធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន ក្នុងនោះ១៥នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត។
ចំណែកប្អូនៗដែលជិះម៉ូតូ បង្កភាពអនាធិបតេយ្យ និងខុសលក្ខណៈបច្ចេកទេស ត្រូវបានប្រគល់ទៅឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការបន្ត រីឯប្អូនៗដែលមិនពាក់ព័ន្ធនិងបទល្មើស ត្រូវបានធ្វើការអប់រំ ព្រមទាំងឲ្យអាណាព្យាបាល មកធានាយកទៅលំនៅដ្ឋានវិញផងដែរ៕