ខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃអង្គារ៍ ទី២៩ ខែសីហា ឆ្នាំ២០២៣ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំអភិបាលរង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្កាត់ ភូមិ ដោយមានការចូលរួមពីលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាប អបសងខាងផ្លូវជាតិលេខ៥ ពីចំណុចរង្វង់មូលប៉ោយប៉ែត(រូបសំណាកតារាជ្យ) រហូតដល់ចំនុចផ្សារផ្សារកណ្តាល មានទទឹង៥ម៉ែត្រពីចិញ្ចើមផ្លូវ ។
សូមបញ្ចាក់ថា មិនការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាបនេះ រដ្ឋបាលក្រុង បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យរុះរើដោយស្ម័គ្រចិត្ត រួមទាំងចុះបាញ់ថ្នាំក្រហម ដើម្បីឱ្យធ្វើការរុះរើ ជាច្រើនលើកច្រើនសាររួចមកហើយ។
បន្ទាប់ពីការចុះរៀបចំសណ្តាប់ធ្នាប់នៅសងខាងផ្លូវជាតិលេខ៥ រួច ក្រុមការងារនឹងធ្វើការរៀបចំសណ្តាប់ធ្នាប់នៅផ្លូវក្នុងទីប្រជុំជនគ្រប់ផ្លូវផ្សេងទៀតដោយមិនរាថយផងដែរ រហូតដល់គ្រប់ផែនការដែលរដ្ឋបាលក្រុងបានគ្រោងទុក ។