ថ្មីៗនេះលោក សៅ វណ្ណសិរីវុធ ដែលគេស្គាល់ថាជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដែលកន្លងទៅត្រូវអ្នកស្រី អាន សូនីតា ពឹងពាក់អោយរត់ការប្លង់ដី បែរជាលួចសុីដាច់ប្លង់ យកធ្វើជាកម្មសិទ្ឌផ្ទាល់ខ្លួន នេះបើតាមការបញ្ចាក់របស់អ្នកស្រី ។
នេះបើតាមវិដេអូបែកធ្លាយមកតាមបណ្តាញសង្គម បានបញ្ចាក់ថា ៖ លោក សៅ វណ្ណសិរីវុធ និងអ្នកស្រី អាន សូនីតា បានជួបមុខគ្នា ហើយអ្នកស្រីបានសុំ និងទាយកឯកសារប្លង់ដីច្បាប់ដើមមកវិញ ស្រាប់តែលោកអនុរដ្ឋលេខាធិការ មិននិយាយអ្វីនោះទេ គឺប្រឹងគេចមុខរត់យករួចខ្លួនតែម្តង
សារព័ត៌មានយើងខ្ញុំ រងចាំការស្រាយបំភ្លឺ លោកសៅវណ្ណសិរីវុធ គ្រប់ពេលវេលា