រាជធានីភ្នំពេញ ÷ នាវេលាម៉ោង ១៥:០០នាទី រសៀល ថៃ្ងសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្ដមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ ។
បានអញ្ចេីញចូលរួមក្នុងពិធីប្រកាសប្រគល់ភារកិច្ចជូនឥស្សរជនជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅអគារA បន្ទប់នាគព័ន្ធ ទីស្តីការក្រសួងការពារជាតិ។