រាជធានីភ្នំពេញ ÷ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញធ្វើពិធីបួងសួងសុំម្ចាស់ទឹក ម្ចាស់ដី បារមីថែរក្សាទីស្តីការក្រសួងព័ត៌មាន ដើម្បីរៀបចំព្រះភូមិ រានទេវតា ថ្មី ស្ថិតក្រោមបារមីអ្នកតាថែរក្សាដើមពោធិ ដើមជ្រៃ ក្នុងក្រសួងព័ត៌មាន,
ពិធីបួងសួង អុជធូប សុំរៀបចំព្រះភូមិ រានទេវតា ថ្មី និងការបួងសួងសុំសេចក្តីសុខ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងអស់នៃក្រសួងព័ត៌មាន ក្រោមម្លប់សន្តិភាព បានធ្វើឡើងនៅវេលាព្រឹកព្រលឹមថៃ្ងព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល,។