ខេត្តក្រចេះ ÷ ករណីកើតឡើងនៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង៩.០០ព្រឹកស្ថិតនៅស្នាក់ការបរិស្ថានភូមិរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋ រួមគ្នាធ្វើបាតុកម្ម ដុតបំផ្លាញស្នាក់ការការពាររបស់មន្ត្រីបរិស្ថានចោល ករណីចាប់រណាយន្តរបស់ប្រជាពលរដ្ឋ សង្ស័យមានភាពមិនប្រក្រតី។
តើអាជ្ញាធរខេត្តលោកមានចំណាត់ការយ៉ាងណា ទៅលើប្រជាពលរដ្ឋដែលបានដុតបំផ្លាញស្នាក់ការមន្ត្រីបរិស្ថានចោល នេះជាអំពើខុសច្បាប់ ប្រទេសមានច្បាប់មិនអាចធ្វើដូច្នេះទេ៕