លោកអភិបាលក្រុងសំណូមពរកុំយកសម្រាមទៅប្លុងចោលនៅតាមដងផ្លូវនានានាណឲខូច បរិស្ថាន ក្រុងរបស់យើងទាំងអស់គ្នា នាំបេះពលដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ ។ ដូច្នេះហើយសូមឲម្ចាស់ក្រុមនានា ម្ចាស់ភោជនីយដ្ឋាន ក្លិបកំសាន្ត កាស៊ីណូ បងប្អូនអាជីវក បងប្អូនប្រជាពលរដ្ឋ មេត្តាបង់ថវិការទៅដល់ក្រុមហ៊ុនប្រមូលសម្រាមផ្ទះបាយ ក្រុមហ៊ុនហាយប្រ៊ីដ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលធ្វើការប្រមូលសម្រាមតាមដងផ្លូវនានា តាមផ្ទះរបស់បងប្អូនជាប្រចាំ ។
លោកអភិបាលក្រុងបន្តទៀតថាកន្លងមកនៅពេលបើកវេកាផ្សព្វផ្សាយពិគ្រោះយោបល់ មានការសំណូមមកដល់អាជ្ញាធរក្រុងចូលរួមទប់ស្កាត់ការបោះសម្រាមចោលតាមដងផ្លូវនានាក្រុងបាវិត ហើយក្រុមហ៊ុនហាយប្រ៊ីតក៏បានចុះប្រមូលសម្រាមដែលបងប្អូនដឹកយកទៅប្លុងចោលជាញឹកញាប់។លោកអភិបាលក្រុងសូមអំពាវទៅបងប្អូនប្រជាពលរដ្ឋជួយសហការជាមួយអាជ្ញាធរ មន្ត្រីគ្រប់កណ្ដាប់ថ្នាក់ នៅពេលឃើញបុគ្គលណាដឹកសម្រាមយកទៅបោះចោលនៅទីកន្លែងណាត្រូវថតរួចរាយការណ៍មកមន្ត្រីសាលាក្រុងភ្លាមកក្រុមការនិងចុះធ្វើការអប់រំនិងពិន័យចំពោះបុគ្គលនិងក្រុមហ៊ុនដែលប្លុងសម្រាមចោលពាសវាលពាសកាល ដែលនាំបេះពលបរិស្ថាន ។
ជាក់ស្តែង១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជូខេមរិទ្ធ អភិបាលរងក្រុងបាវិត និងមន្ត្រីជំនាញ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចាប់រ៉ឺម៉កដឹកសំរាមចេញពីក្រុមហ៊ុនកាស៊ីណូ (វីន វីន) យកទៅផ្លុងចោលពាសវាលពាសកាលតាមទីសាធារណៈ ស្ថិតនៅផ្លូវបេតុងខាងកើត វត្តតាឡុក ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។
រដ្ឋបាលក្រុងបាវិត និងចាត់វិធានការដោយធ្វើការផាកពិន័យ ចំពោះក្រុមហ៊ុន ម្ចាស់ភោជនីយដ្ឋាន កាស៊ីណូ ជូនអ្នកយកសំរាមផ្លុងចោលទៅតាមច្បាប់។លោកជូខេមរិទ្ធ បានបន្តទៀងថា កន្លងមក មន្ត្រីជំនាញបានទៅធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនកាស៊ីណូវីនវីនៗម្ដងរួចមកហើយ ប៉ុន្តែកាស៊ីណូវីនវីននៅតែបន្តជួលអ្នកដឹកសម្រាមទៅផ្លុងចោលដដែលមិនគោរពទៅតាមកិច្ចសន្យានោះទេទើបមន្ត្រីជំនាញធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ។
លោកអភិបាលរងក្រុងបាវិតបានបន្តទៀតថា ចំពោះអ្នកដែលស៊ីឈ្នួលដឹកសម្រាមឲ្យកាស៊ីណូវីនវីនទាំងពីរនាក់មន្ត្រីជំនាញបានធ្វើការអប់រំនិងណែនាំបញ្ឈប់ការដឹកសំរាមទៅចោលនៅតាមដងផ្លូវសាធារណៈនៅក្រុងបាវិតបន្តទៀតដោយពុំមានធ្វើការផាកពិន័យចំពោះអ្នកទាំងពីរនោះឡើយ ។
បើតាមប្រភពព័ត៌ពីប្រជាពលរដ្ឋបានឲ្យដឹងថាកន្លងមកអ្នកស៊ីឈ្នួលដឹកសំរាមទាំងពីរនាក់នេះតែងតែទៅស៊ីឈ្នួលដឹកសម្រាមឲ្យម្ចាស់ភោជនីយដ្ឋានឬកាស៊ីណូជាញឹកញាប់យកទៅបោះចោលនៅតាមផ្លូវសាធារណៈនានាក្នុងក្រុងបាវិតនាំឱ្យប៉ះពាល់ដល់បរិស្ថាននៅក្រុងបាវិត។