ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ករណី​ឆក់​យក​ខ្សែក​រត់​ឡើង​រថយន្ត​គេចខ្លួន​ នៅក្នុង​ភូមិ ឬ​ស្សី​១​គុម្ព ឃុំ​អូរ​សារាយ ​ស្រុក​ត្រាំកក់

មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើតឡើង នៅ​ចំណុច តូប​លក់ មាស​ផ្សា​ត្រពាំង​អណ្តើក​ស្ថិតនៅក្នុង​ភូមិ ឬ​ស្សី​១​គុម្ព ឃុំ​អូរ​សារាយ​ស្រុក​ត្រាំកក់ ដែល​មាន​ម្ចាស់​ឈ្មោះ ហាប់ លី ភេទ ស្រី អាយុ ៥០​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ទួល​ខ្លុង​ឃុំ អូរ​រាយ ស្រុក​ត្រាំកក់ បង្កឡើង​ដោយ​ជន សង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​មាន​គ្នា ០៣ នាក់​ជិះ រថយន្ត​ម៉ាក តូយ៉ូតា​ព្រូស​ពណ៌ ប្រផេះ គ្មាន​ផ្លាកលេខ​បាន​ចូលធ្វើ​សកម្មភាព​សុំ​មើល​ខ្សែករ​ផ្លាក​ទីន​ដើម្បី​ទិញ​នៅពេល​ដែល​ម្ចាស់ ជនរងគ្រោះ​ហុច​ខ្សែក​ឲ្យមើល ស្រាប់តែ​ជនសង្ស័យ​បាន​ឆក់យក​ពី​ដៃ​រួច​រត់​ឡើង​លើ​រថយន្ត របស់​ក្រុម​ខ្លួន ជិះ​គេច​តាម​ផ្លូវ​លេខ 132 A​ឆ្ពោះទៅ​ទិស​ខាងលិច​ហើយ​បទ​តាមផ្លូវ ដី​ឡូ មក​ឡើង​ផ្លូវជាតិ​លេខ ៤១ ឆ្ពោះទៅ​ទិស ខាងជើង​បាត់ទៅ​។​

​ខេត្តតាកែវ ៖ នៅ​ថ្ងៃ​សៅរ៍ ១១ កើត​ខែ​ចេត្រ​ឆ្នាំ ខា​ល ច​ត្វា ស័ក​.​ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃ ទី​០១ ខែ មេសា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៤.២០ នាទី មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើតឡើង នៅ​ចំណុច តូប​លក់ មាស​ផ្សា​ត្រពាំង​អណ្តើក​ស្ថិតនៅក្នុង​ភូមិ ឬ​ស្សី​១​គុម្ព ឃុំ​អូរ​សារាយ ​ស្រុក​ត្រាំកក់ ដែល​មាន​ម្ចាស់​ឈ្មោះ ហាប់ លី ភេទ ស្រី អាយុ ៥០​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ទួល​ខ្លុង​ឃុំ អូរ​រាយ ស្រុក​ត្រាំកក់ បង្កឡើង​ដោយ​ជន សង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​មាន​គ្នា ០៣ នាក់​ជិះ រថយន្ត​ម៉ាក តូយ៉ូតា​ព្រូស​ពណ៌ ប្រផេះ​គ្មាន​ផ្លាក​លេខ​បាន​ចូល​ធ្វើ​សកម្មភាព​សុំ​មើល​ខ្សែករ​ផ្លាក​ទីន​ដើម្បី​ទិញ​នៅពេលដែល​ម្ចាស់ ជនរងគ្រោះ​ហុច​ខ្សែក​ឲ្យមើល ស្រាប់តែ​ជនសង្ស័យ​បាន​ឆក់យក​ពី​ដៃ​រួច​រត់​ឡើង​លើ​រថយន្ត របស់​ក្រុម​ខ្លួន ជិះ​គេច​តាម​ផ្លូវ​លេខ 132 A​ឆ្ពោះទៅ​ទិស​ខាងលិច​ហើយ​បទ​តាមផ្លូវ ដី​ឡូ មក​ឡើង​ផ្លូវជាតិ​លេខ ៤១ ឆ្ពោះទៅ​ទិស ខាងជើង​បាត់ទៅ​។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ និង​ដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្តម​ព្រះរាជអាជ្ញា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដឹកនាំ​បញ្ជា​ដោយ​លោក វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់ បាន​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរសេដ្ឋ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ស្ទាក់ និង​ដេញ​តាម​លុះ​មកដល់​ចំណុច​ជើង ភ្នំ​ល្អាង ស្ថិតក្នុង​ភូមិ​ធ្លក ឃុំ ស្វាយ​ច​ចិប ស្រុក បសេដ្ឋ ជនសង្ស័យ​ក៏​បាន​ចុះ​លើ​រថយន្ត រួច​រត់គេច​ខ្លួន​ឡើង​ទៅលើ​ភ្នំ ខណៈពេល​នោះ​កម្លាំង​សមត្ថកិច្ច​យើង​ក៏​បាន​ដេញតាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់​នៅ​លើ​ខ្នងភ្នំ ល្អាង​រួមមាន​:

១.​ឈ្មោះ គឹម លី​ហួ ប្រុស​អាយុ ១៨ ឆ្នាំ​នៅ​ភូមិ មេគង្គ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ម្ចាស់​រថយន្ត​និង​ជា​អ្នកបើក​។​
២.​ឈ្មោះ សួន ពុទ្ធា​រិទ្ធ ភេទ​ប្រុស​អាយុ​១៧ ឆ្នាំ​រស់នៅ​ភូមិ ចាម​សង្កាត់ ជ្រោយចង្វារ​ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​។​
៣.​ឈ្មោះ លី ខៀង ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ​នៅ​ភូមិ​ចាម​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​(​ជា​អ្នក​ចូល​ឆក់​) ។

​នៅពេល​ប្រតិបត្តិការ​បង្ក្រាប​នោះ​សមត្ថកិច្ច​យើង​បាន​រហូត​វត្ថុតាង​រួមមាន​ ៖ -​ផ្លាកលេខ រថយន្ត​មុខក្រោយ​ដែល​មាន​លេខ ភ្នំពេញ​2BP 3306 ចំនួន ០២ សន្លឹក​។​
រ​ថយន្ត​ម៉ាក toyota prius ចំនួន ០១​គ្រឿង​ពណ៌​ប្រផេះ​​ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ គឹម​លី​ហួ​, ​លោហ​អា​ធាតុ​ពណ៌​លឿង ១​ខ្សែ​(​ផ្លាក​ទីន​)​និង​ឯកសា​របង់​រំ​លោះ​រថយន្ត​
​មួយចំនួន ។​

​នៅពេល​ធ្វើ​ការប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ខាងលើ​នេះ​ធ្វើឲ្យ​រង​របួស​ដល់​សមត្ថកិច្ច​ស្រុក​បសេដ្ឋ ម្នាក់​បាក់​ជើង​ត្រូវ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ បង្អែក​ខេត្ត​តាកែវ និង​ខូចខាត​រថយន្ត​ចំនួន ០៣​គ្រឿង​។

​បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួ​រក​សាង​សុំ​រឿង​ទៅ​តាម​នីតិវិធី​។​ ​

 

 

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *