ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ រាជរដ្ឋាភិបាល​តែង​ចាត់ទុក​ការរក្សា​សុខ​សន្តិភាព​ជា​អាទិភាព​ចម្បង​បំផុត

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា នៅសល់ ១៥​ថ្ងៃ​ទៀត នឹង​ដល់​គម្រប់​ខួប​ទី ២៤ ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​។ ហើយ​តាមរយៈ​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ​, ប្រជាជន​កម្ពុជា​ទាំងមូល បានទទួល និង​រីករាយ​ជាមួយនឹង​សុខសន្តិភាព​-​ស្ថិរភាព​ពេញលេញ​។ រាជរដ្ឋាភិបាល​កម្ពុជា តែង​ចាត់ទុក​ការរក្សា​សុខសន្តិភាព ដែល​យើង​ខិតខំ​ស្វែងរក​បាន​ដោយ​លំបាក​នេះ ជា​អាទិភាព​ចម្បង​បំផុត និង​ជា​បុរេ​លក្ខខណ្ឌ​ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​។ ការបញ្ជាក់​នេះ ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ផ្សារ ម៉ា​ក្រូ សាខា​ទី ៣ ជ្រោយចង្វារ រាជធានី​ភ្នំពេញ​, កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២​។RT

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *