ខេត្តកណ្តាល ៖ អំណោយនុស្សធម៌ជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ត្រូវបាន ឯកឧត្តម ហែម ប្រសើរ ដឹកនាំសមាជិកសមាជិកាសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះ ផ្ទះចាស់ជរា មានជំងឺ ពិការ ខ្វះខាត ចំនួន ៥ គ្រួសារ ស្ថិតនៅឃុំម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តាល។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពមនុស្សធម៌ ឯកឧត្តមបណ្ឌិត ហ៊ាង គីមស្រឿន ប្រធានក្រុមប្រឹក្សាភិបាល លោកជំទាវ ផេង សុវណ្ណារ៉ា លោក ហេង ម៉េងលី អនុប្រធាន ឯកឧត្តមបណ្ឌិត ភុំ ធី អនុប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសហពន្ធសហជីពយុវជនបញ្ញាវន្ត សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីអភិវឌ្ឍន៍ និង លោក ហ៊ុន មករា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព លោក យ៉ែន សុយ៉ា លោក យ៉េប ហាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានសកលសន្តិភាព សមាគមសារព័ត៌មានមិត្តក្រោមមេឃ និងសមាជិកសមាជិកាជាច្រើនរូបទៀតផងដែរ។
ប្រជាពលរដ្ឋទីទាល់ក្រ មានជំងឺ ជរា ពិការ ខ្វះខាត ចំនួន ៥ គ្រួសារ មាន ១- ឈ្មោះ រឺត សារ៉ា អាយុ 48 ឆ្នាំ នៅភូមិស្រែកណ្ដោច ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល
2- ឈ្មោះ លោកយាយ ធី អាយុ77ឆ្នាំ
នៅភូមិតាប្រាប់ ឃុំម្កាក់ស្រុក អង្គស្នួល ខេត្តកណ្ដាលមានជំងឺដំបៅដោះ
3- ឈ្មោះ ចន សាវឿន អាយុ38 ឆ្នាំ
ភូមិផ្សារចាស់ ឃុំសែនសាន ស្រុកឧត្តមខេត្តកំពង់ស្ពឺ=ពិការជើងគ្មានអ្នកទីពឹងការហូបចុក
4- ឈ្មោះយាយ រស់ អាយុ78ឆ្នាំ
នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល
5- ឈ្មោះយាយ នឺក តាណូយ84ឆ្នាំ
នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្ដាល
ឯកឧត្តម ហែម ប្រសើរ បានមានប្រសាសន៍ថា អំណោយមនុស្សធម៌នេះ តាមរយៈការស្នើរសុំរបស់សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ហើយអំណោយមនុស្សធម៌ជាទឹកចិត្តបន្តិចបន្តួច ដើម្បីបានដោះស្រាយការលំបាកបានមួយរយៈពេលខ្លីផងដែរ។
សូមបញ្ជាក់ថា សំភារៈឧបភោគបរិភោគរួមមាន៖ អង្ករ ១បាវ ២៥គីឡូក្រាម ភួយ ១
មី១កេះ ទឹកសុីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកាមួយចំនួន៕