​ឯកឧត្តម​រដ្ធមន្ដ្រី ឌិ​ត ទីណា អញ្ជើញ​ពិភាក្សា​អំពី​ការនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ពី​កម្ពុជា​ទៅ​អាមេរិក​ដូចជា ផលិតផល​ទឹកត្រី បង្គា​ក្រៀម ដំណាប់​ស្វាយ ចេក និង​បន្លែស្រស់​ជាដើម​

(​ភ្នំពេញ​) ៖​នៅក្នុង​ជំនួប ជាមួយ​សមាគម​ពាណិជ្ជកម្ម​អាមេរិក ក្រុម​វិនិយោគ​អាមេរិក កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ឯកឧត្តម ឌិ​ត ទីណា រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ពិភាក្សា​អំពី​ការនាំចេញ​ផលិតផល​កសិកម្ម​មួយចំនួន​ពី​កម្ពុជា​ទៅ​អាមេរិក​ដូចជា ផលិតផល​ទឹកត្រី បង្គា​ក្រៀម ដំណាប់​ស្វាយ ចេក និង​បន្លែស្រស់​ជាដើម​។​

​ចំណាប់អារម្មណ៍​របស់​ក្រុម​អ្នកវិនិយោគ​អាមេរិក​មក​លើ​ផលិតផល​កសិកម្ម​របស់​កម្ពុជា គឺជា​ការចាប់ផ្ដើម​ដ៏​វិជ្ជមាន​មួយ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​ដល់​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​។ សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ការនាំ​ចេញ​នេះ អាច​សម្រេច​ទៅ​បាន​តាមរយៈ​កិច្ចសហការ​ជាមួយ​អង្គភាព​ជំនាញ ដើម្បី​ធានា​ឲ្យបាន​ទាំង​បរិមាណ និង​គុណភាព​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម​រដ្ធមន្ដ្រីក​សិ​កម្ម​ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​ដោយ​ផ្ទាល់​ពី​សំណាក់​ក្រុម​វិនិយោគិន​អាមេរិក ដែល​មាន​រចនាសម្ព័ន្ធ និង​ខ្សែ​ច្រវាក់​សម្រាប់​បម្រើ​ដល់​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អា​មេរិក​រួច​ស្រេច​ហើយ​។​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រូបខ្ញុំ​ផ្ទាល់ នឹង​ជួយ​សម្រួល​ដោះស្រាយ​នូវ​រាល់​បញ្ហា​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុមហ៊ុន​អាច​នាំ​ចេញ​នូវ​ផលិតផល​កសិកម្ម និង​ចំណីអាហារ​ពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នានា​បាន​ប្រកបដោយ​ជោគជ័យ​។​RT

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *