ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើក៤ របស់ខ្លួនដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៧ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំសាលាខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអភិបាលក្រុង ស្រុកជាច្រើនរូប។
បន្ទាប់ពីអនុម័តលេីរបៀបវារៈ និងសេចក្តីរាយការណ៍អំពីរបាយការណសង្ខេបរួច អង្គប្រជុំបានលេីកឡេីងអំពីបញ្ហាមួយចំនួនដែលពាក់ពន្ធទៅរបាយការណ៍ដូចជាការងារបរិស្ថាន ការផ្តល់សេវាច្រកចេញចូលតែមួយ និងតួលេខនូវចំណុចមួយចំនួននៅក្នុងរបាយការណ៍។ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោក សុខ ថុល អភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វេីការបញ្ជាក់ជូនដល់អង្គប្រជុំផងដែរ។
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបបានកោតសរសេីរដល់មន្ទីរ អង្គភាព ក្រុង ស្រុក ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យកានតែល្អប្រសេីរបន្ថែមទៀត។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់មន្ទីរ អង្គភាព និងក្រុង ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដោះស្រាយរាល់បញ្ហាដែលកេីតមានឡេីងនៅក្នុងមូលដ្ឋាន និងជំនាញរបស់ខ្លួនដោយកុំបណ្តែតបណ្តោយឱ្យមានការយឺតយ៉ាបរហូតដល់ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកខេត្ត។
លោក សុខ ថុល អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ដែលបានធ្វេីការដោះស្រាយរាល់បញ្ហាដែលកេីតមានឡេីង ម្យ៉ាងទៀត ត្រូវបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងអំណរគុណដល់គណៈអភិបាលខេត្ត មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ដែលបានបន្តអភិវឌ្ឍន៍ខេត្តសៀមរាប ក៏ដូចជាដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ។