ខេត្ដបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា លើកទិសដៅបន្តខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយការងារអត្តសញ្ញាណកម្ម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការង នាយ នាយរងការិយាល័យ ជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:ទាំង៤ និងនាយប៉ុស្តិ៍ទាំង៦៧។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីគ្រប់ផ្នែកពាក់ព័ន្ធ ដែលបំពេញការងារបានលទ្ធផលល្អគួជាទីមោទន:។
ទន្ទឹមគ្នានោះលោកក៏បាន ដាក់ចេញផែនការ ជម្រុញដល់កម្លាំងនគរបាលគ្រប់ផែនជំនាញ និង អង្គភាពពាក់ព័ន្ធ -ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងវិន័យ០០៦ -ពង្រឹងការងាបង្ក្រាបបទល្មើសព្រហ្មទ័ណ្ឌ ពិសេសការអនុវត្តន៍នីតិវិធី -ពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន -ពង្រឹងលើការងារសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា -ត្រូវពន្លឿការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋគ្រប់អាយុ និងពលរដ្ឋហួសសុពលភាពឲ្យបានទាន់ពេលវេលា ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់ និងយកចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៦ ឆ្នាំ២០២៣ បានទាន់ពេលវេលា៕