នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នេះ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសុីវិល បានរៀបចំកម្មវិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ១០ គ្រួសារ ស្ថិតក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នេះ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសុីវិល បានរៀបចំកម្មវិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ១០ គ្រួសារ ស្ថិតក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះឋិតក្រោមការដឹកនាំដោយលោកបណ្ឌិត ភុំ ធី អនុប្រធានប្រចាំការសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសីុវិល ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានដឹកនាំក្រុមការងារសមាជិក នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសុីវិល ព្រមទាំងមានការអមដំណើរចូលរួមដោយថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌, សហព័ន្ធសហជីពយុវជនបញ្ញវន្ត និងសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព រួមទាំងមានការចូលរួមពីអាជ្ញាធរប្រជាការពារភូមិ ចំនួន ៨ នាក់ នឹងបានចូលរួមក្នុងការជួយសម្របសម្រួលដល់ថ្នាក់ដឹកនាំ និងក្រុមការងារសមាជិកនៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសុីវិលផងដែរ។

 

+ ក្នុងនោះដែរ សម្ភារៈជាអំណោយរួមមាន៖

– អង្ករ ចំនួន ១០ បេ (២៥ Kg)

– មី ចំនួន ១០ កេស

– ត្រីខ ចំនួន ១០ យួរ

– ទឹកត្រី ចំនួន ១០ យួរ

– ទឹកស៊ីអ៊ីវ ចំនួន ១០ យួរ ព្រមទាំងថវិកាសរុបចំនួន ២០ មឺុនរៀល ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងថវិកាជូនដល់អាជ្ញាធរប្រជាការពារភូមិមួយចំនួនទៀត។

 

លោកបណ្ឌិត ភុំ ធី អនុប្រធានប្រចាំការសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ និងមតិស្វាគមន៍ ព្រមទាំងបាននាំសារផ្តាំផ្ញើការសួរសុខទុក្ខពីលោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសីុវិល ដល់បងប្អូនប្រជាពលរដ្ឋទាំង១០ គ្រួសារ ដែលមានវត្តមាននាថ្ងៃនេះ។ បន្ថែមទៀតនេះ លោកបណ្ឌិត ភុំ ធី អនុប្រធានប្រចាំការស.ប.ស ព្រមទាំងលោក ហ៊ុន មករា ប្រធានសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព បានបញ្ជាក់ជូនថា អំណោយនេះជាទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្តល់ជូនតាមរយៈសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសុីវិល សម្រាប់ចែកជូន និងជួយសម្រាលទុក្ខលំបាកមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋទាំង១០ គ្រួសារ បានគោរពដឹងគុណ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ និងបានគោរពជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារសមាជិកសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសីុវិលទាំងអស់ ដែលបានពាំនាំយកអំណោយផ្តល់ជូនពួកគាត់នាពេលនេះ។

 

ឆ្លៀតក្នុងឱកាសនេះ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់លោក ហែម ប្រសើរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមសុីវិល ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *