ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជេីញសំណេះសំណាល ជាមួយកងកម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖
———
នៅថ្ងៃព្រហស្បតិ៍ ៤រោចខែអស្សុជឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២៣ ឯក ឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងមហា ផ្ទៃ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មេបញ្ជាការវរ អធិការ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះប្រារព្វធ្វេីនៅសាលប្រជុំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
អញ្ជេីញជាកិត្តិយស និងសមាជិកសមាជិការមានឯកឧត្តម សន្តិបណ្ឌិត ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជា
ច្រេីនរូប។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម អភិសន្តិបណ្ឌិត បានផ្តល់ជូននូវថវិកាចំពោះកងកម្លាំងនគរបាលដែលបានចូលរួមក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល(ប្រាំម៉ឺនរៀល)៕