ខេត្តបាត់ដំបង: ទីតាំងល្បែងជល់មាន់អនឡាញ ក្រោមស្លាកឆ្នោតឡូតូកំពុងបេីកលេងយ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញេីតសមត្ថកិច្ចបន្តិចទាល់តែសោះ…
ទីតាំងល្បែងជល់មាន់អនឡាញ ជ្រកក្រោមស្លាកឡូតូ ទី១ស្ថិតក្នុង ភូមិវត្តគរ សង្កាត់ វត្តគរ ទី២ភូមិ ជ្រៃកោង សង្កាត់ស្លាកែត មានពីទីតាំង (ក្នុងតារាងបាល់ទះ) ក្រុងបាត់ដំបង ខេត្ត បាត់ដំបងកំពុងបេីកលេងយ៉ាងរំភេីយ ដែលដំណើរការបេីកលេងយ៉ាងពពាក់ពពូនរបស់ក្រុមញៀនល្បែង ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាទាល់សោះ។
បទោះបីកន្លងមក ប្រមុខរាជរដ្ឋាភិបាលសម្ដេចបានមានប្រសាសន៍ ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបល្បែងស៊ីសងឲ្យខានតែបាន។
ជាក់ស្ដែងទីតាំងទាំងបីកន្លែងនេះកំពុងតែដំណើរការប្រព្រឹត្តល្បែងស៊ីសង់ជល់មាន់អនឡាញយ៉ាងរលូនដែលគ្មានខ្លាចក្រែងញញើតសមត្ថកិច្ច បែបនេះធ្វើឱ្យមហាជនមានចម្ងល់ជាខ្លាំងទាក់ទងនឹងការអនុវត្តតួនាទីរបស់សមត្ថកិច្ចជាពិសេសលោកមេប៉ុស្តិ៍ ស្លាកែត និងលោកអធិការក្រុងបាត់ដំបងដែលជាដែនសមត្ថកិច្ចគ្រប់គ្រងលើទឹកដីរបស់ខ្លួនផ្ទាល់តែម្ដង។
ឬមួយក៏សមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវរូវគ្នាជាលក្ខណៈប្រព័ន្ធជាមួយម្ចាស់ទីតាំងល្បែងស៊ីសង បានជាលោកអធិការនិងលោកនាយប៉ុស្តិ៍មិនបង្ក្រាបបែបនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជ្រៃកោង និងភូមិវត្តគរ សូមសំណូមពរដល់លោកនាយប៉ុស្តិ៍ ស្លាកែត លោក វីរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង
មេត្តាជួយត្រួតពិនិត្យ ទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញជ្រកក្រោមស្លាកឆ្នោតឡូតូនេះផង៕