ខេត្តបាត់ដំបង ÷ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យសិក្សាអំពីបញ្ហាប្រឈមរបស់កសិករក្នុងខេត្តបាត់ដំបង។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញទិន្នន័យថ្លៃស្រូវរបស់ប្រជាកសិករដែលបានលក់ចេញនៅខេត្តបាត់ដំបង ជាក់ស្តែង ធៀបនឹងចលនាបំភ្លៃលើបណ្ដាញសង្គម។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញ តែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រង៉ែ សមរម្យជូនកសិករមានប្រាក់ចំណេញ។ ទៅមុខ ស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរយើង នឹងទទួលការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ។