រថយន្តលុចស៊ីសRX.330បុករៈផាអាប់និងម៉ូតូនៅពេលធ្វើដំណើរនិងចតបណ្តាលខូចខាតនិងមានរបួសធ្ងន់ស្រាលនៅក្រុងប៉ោយប៉ែត

 

រថយន្តលុចស៊ីសRX.330បុករៈផាអាប់និងម៉ូតូនៅពេលធ្វើដំណើរនិងចតបណ្តាលខូចខាតនិងមានរបួសធ្ងន់ស្រាលនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖រថយន្តលុចស៊ីសRX.330បុករៈផាអាប់និងម៉ូតូនៅពេលធ្វើដំណើរនិងចតចោលចិញ្ចើមផ្លូវនិងមានរបួសធ្ងន់ស្រាលទាំងព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តលុចស៊ីស RX.330ពាក់ផ្លាក់លេខភ្នំពេញ2AL.7905ដែលបើកបរដោយជនជាតិចិនក្នុងទិសដៅពីជើងមកត្បូងតាមផ្លូវបេតុងហើយបុករៈពីក្រោយបណ្តាលខូចខាតផាអាប់និងម៉ូតូ៤ទៅ៥គ្រឿងដែលកំពុងធ្វើដំណើរនិងចតចោលនៅចិញ្ចើមផ្លូវមានអ្នករងរបួសធ្ងន.ស្រាល៤ទៅ៥នាក់ត្រូវបានសង្គ្រោះបន្ទាន់។

ក្រោយគ្រោះថ្នាក់ភ្លាមៗប្រជាពលរដ្ឋនៅកន្លែងកើតហេតុ
បានឃាត់ជនជាតិចិនដែលបង្កគ្រោះហើយភ្លាមៗឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានមកដល់ធ្វើចរាចរណ៍និងវាស់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបង្កដោយជនជាតិចិនដែលស្រវឹងជោគជាំបានបើកបរបុករៈបណ្តាលខូចខាតផាអាប់និងម៉ូតូ៤ទៅ៥គ្រឿងនិងមានអ្នករងរបួសធ្ងន់ស្រាល៤ទៅ៥នាក់ត្រូវបានសង្គ្រោះទៅកាន់មន្ទីពេទ្យ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងទាំងព្រលឹមដោយជនជាតិចិនដែលស្រវឹងបានបុករៈបណ្តាលខូចខាតផាអាប់និងម៉ូតូ មានអ្នករងគ្រោះក្រោយពិនិត្យវាស់វែងហើយត្រូវបានយកទាំងអ្នកបើកបរនិងរថយន្តបង្កនិងអាអាប់ម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមច្បាប់៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *