លោក អេម ពៅ ប្រគល់អំណោយឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ ជូនពលរដ្ឋ ១០០គ្រួសារ នៅស្រុកម៉ាឡៃ ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 087572030=085572030

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នេះ លោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ១០០គ្រួសារ រស់នៅភូមិអូរល្ហុង និងភូមិថ្មី ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ។

អំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោក អេម ពៅ និងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ១៥គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ពងមាន់ ចំនួន ១ជង់ ទឹកត្រី ចំនួន ១ដប ប្រេងឆា ចំនួន ១ដប ស្ករស ចំនួន ១គីឡូក្រាម អំបិល ចំនួន ១គីឡូក្រាម និងថវិកា ចំនួន ២ម៉ឺនរៀល៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *