ខេត្តបន្ទាយមានជ័យ ÷ នៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ មានបងប្អូនប្រជាពលរដ្ឋឃ្វាលគោ បានប្រទះឃើញសាកសពស្លាប់អណ្តែតទឹកប្រឡាយ ចម្ងាយ៥០០ម៉ែត្រ នៅចំណុចផ្លូវចូលវត្តអញ្ចេញ ស្ថិតនៅភូមិអញ្ចេញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យបានលើកឡើងថា៖ យោងតាមពាក្យសម្តីរបស់ក្រុមគ្រួសារនៃសពបានអោយដឹងថា សាកសពជាប្តីឈ្មោះ ហាន ធារ៉ា អាយុ៤១ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯប្ដីរបស់គាត់តែងតែដើរផឹកស្រាស.ស្រាថ្នាំ.ជាប្រចាំថ្ងៃ លុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣.គាត់បានទៅយកសត្វឪម៉ាល់នៅក្បែរផ្ទះ ហើយសត្វឪម៉ាល់បានទិចប្រហែល១៣មេរួចមានជំងឺ ក៏មកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ នៅថ្ងៃទី១៣.សីហា.២០២៣ នេះវេលាម៉ោងប្រហែលម៉ោង៨យប់ប្តីរបស់គាត់បានចេញពីមន្ទីរពេទ្យបាត់ ទើបប្រពន្ធ និងលោគ្រូពេទ្យ បាននាំគ្នាដើរកតែពុំឃើញ។
លុះមកដល់វេលាម៉ោង៩ព្រឹក មានបងប្អូនប្រជាពលរដ្ឋឃ្វាលគោបានប្រទះឃើញសាកសពស្លាប់អណ្តែតទឹកប្រឡាយ នៅចំណុចផ្លូវចូលវត្តអញ្ចេញ ស្ថិតនៅភូមិអញ្ចេញ ឃុំសំរោង ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកស្នងការរងខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញធ្វើកុសលវិច្ច័យ បានបញ្ជាក់ថា៖ សពរងគ្រោះនេះស្លាប់ដោយខ្លួនឯង ដោយដើរដួលបែកចង្ការហូរខ្សស់ឈាម បណ្តារអោយងងឹតមុខធ្លាក់ចូលទឹកប្រឡាយ ហើយករណីនេះមិនមែនជារឿងឃាតកម្មនោះទេ៕