រាជធានីភ្នំពេញ ÷ រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិការាជរដ្ឋាភិបាលអាណត្តិចាស់ និងសមាជិក សមាជិការាជរដ្ឋាភិបាលអាណត្តិថ្មី ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ។