ចប់ហើយហូបទៅឈ្មួញនាំចូលសាច់បង្កកខួចគុណភាពពីប្រទេសថៃតាមច្រកស្ទឹងបត់យកមកស្តុបទុករាប់តោនចែកចាយតាមបណ្តាខេត្តនានាឲ្យប្រជាពលរដ្ឋបរិភោគប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ រីឯប្រធានច្រក និងមន្រ្តីជុំនាញរក្សាភាពស្ងៀមស្ងាត់ ចេញផ្សាយថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ ÷ លោក ស៊ីម ឈុនលី

ខេត្តបន្ទាយមានជ័យ ÷ មច្ចដ្ឋានមានការងើយឆ្ងល់តាមច្រករបៀងស្ទឹងបត់ ភូមិអណ្តូងថ្មមាស ឃុំគោកនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឃើញឈ្មួញនាំចូលសាច់បង្កកខូចគុណភាពរាប់តោនទាំងយប់ទាំងថ្ងៃបានដោយសេរីមិនមានការទប់ស្កាត់ពីសំណាក់ពីមន្ត្រីជុំនាញឈរជើងនៅតំបន់នោះឡើយ។

ការដឹកជញ្ជូនសាច់បង្កកខូចគុណភាពរាប់តោនតាមច្រកស្ទឹងបត់ខាងលើនេះបានយកមកស្តុបទុកទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបសាងដាក់រថយន្តនាំចេញចែកចាយតាមបណ្តាខេត្តនានា។

ពលរដ្ឋមានការសង្ស័យប្រធានច្រកស្ទឹងបត់ និងមន្រ្តីជុំនាញបានឃប់ឃិតជាប្រព័ន្ធហើយមើលទៅ បានជាបើកភ្លើងខៀវឲ្យឈ្មួញនាំទំនេញសាច់បង្កកខូចគុណភាពពីប្រទេសថៃយកមកចែកចាយនៅប្រទេសកម្ពុជាយ៉ាងអនាធិបតេយ្យឲ្យប្រជាពលរដ្ឋបរិភោគធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ តើនេះឬជាមន្ត្រីអនុវត្តច្បាប់។

ប្រជាពលរដ្ឋសូមសំណូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ សូមលោកដាក់មន្ត្រីចុះស៊ឺបអង្កេតច្រកស្ទឹងបត់ខាងលើនេះផងដែលបើកដៃឲ្យឈ្មួញនាំទំនេញសាច់បង្កកខូចគុណភាពនាំចូលមកកម្ពុជាឲ្យប្រជាពលរដ្ឋបរិភោគខូចសុខភាពយ៉ាងធ្ងន់ធ្ងរ៕ មានត

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *