ខេត្តតាកែវ : ស្រុកគីរីវង្ស តាមប្រភពប្រជាពលរដ្ឋ ដល់ព័ត៌មានមកថា ពោរពេញទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ គ្មានមន្ត្រីមូលដ្ឋានណាអើពើឡើយ សង្ស័យមានការពាក់ព័ន្ធ ផលប្រយោជន៍ ទើបដឹង លោកអធិការ ស្រុកគីរីវង្ស ឈ្មោះ ជា សុផល មិនហ៊ានបង្ក្រាប បទល្មើសបើកល្បែងស៊ីសងមាន់អនឡាញ អាប៉ោង បៀការ៉ាត់ និង ខ្សែវានមាន់គ្រប់កន្លែង និងនិងល្បែងភ្នាល់គ្រប់ភេទ…នៅមូលដ្ឋានរបស់ខ្លួន រីកដូចផ្សិត….
ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២៣នេះ
បទល្មើសបើកល្បែងភ្នាល់គ្រប់ប្រភេទ… ជាច្រើនកន្លែងក្នុង ស្រុកគិរីវង្ស ខេត្តតាកែវ ប្រហែលមានខ្សែធំហើយ បើកលេងយ៉ាងគក្រឹក គគ្រេង គ្មានអាជ្ញាធរសមត្ថកិច្ច អើពើចុះបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាករណី បើកបនល្បែងគ្រប់ប្រភេទ គ្មានញញើត និង សមត្ថកិច្ចនេះ គឺមានការពាក់ព័ន្ធជាមួយនឹង មន្ត្រីមូលដ្ឋាន ទើបមិនហ៊ានបង្រា្កប ទោះបីខាងសារព័ត៌មានបានផ្ញើរទីតាំងនិងរូបភាពកំពុងតែលេងពិតប្រាកដ ជូនលោកអធិការស្រុកគិរីវង្ស ជា សុផល ក៏ដោយក៏លោកមិនអើពើដែរ ទោះជាខាងអង្គភាពសារព័ត៌មានរបស់យើងបានចុះទៅយកព័ត៌មានផ្ទាល់ និងបានផ្ដិតរូបភាពបើកលេងជាក់ស្ដែងជម្រាបជំរាបជូនទៅលោកអធិការស្រុកគិរីវង្ស ជា សុផល យ៉ាងណាក៏ដោយក៏មិនមានចំណាត់ការបង្ក្រាបទីតាំងទាំងនោះសោះឡើយ..
ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង ចាត់វិធានការ ដុះក្អែលមន្ត្រីអសកម្មដែលពាក់ព័ន្ធ និងចាត់វិធានការបង្ក្រាបបទល្មើសមាន់អនឡាញខុសច្បាប់ នេះដើម្បីរក្សាបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព និង អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។ ស្របតាមប្រសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលមានប្រសាសន៍ថាអាណត្តិទី៧ យើងនឹងអាចប្រើពាក្យថាសង្គមយុត្តិធម៌បានច្រើនជាងមុន ប្រជាពលរដ្ឋសំណូមពរ សុំមេត្តាចាត់វិធានការចំពោះល្បែងមាន់អនឡាញនៅក្នុងភូមិសាស្ត្រខាងលើ ដែលជាទុក្ខកង្វល់របស់ពួកគាត់។
ជាពិសេសសូមលោកស្នងការខេត្តតាកែវ ពិនិត្យមើលមន្ត្រីថ្នាក់ក្រោមផងទាន លើមន្ត្រីអសកម្មផង…
អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីលោកអធិការគីរីវង្ស ខេត្តតាកែវ និង សហការចូលរួម ដើម្បីទៅបង្ហាញទីតាំងដែលកំពុងតែបើកលេងនៅក្នុងភូមិសាស្ត្រខាងលើគ្រប់ពេលវេលា៕